ឯកជនភាព ការយល់ព្រម និង
ការរក្សាការសម្ងាត់
មានប្រសិទ្ធិភាព:
ត្រូវត្រួតពិនិត្យឡើងវិញ:
ស្វាគមន៍មកកាន់ Salisbury Counselling។ ចំពោះយើងខ្ញុំ គឺយើងផ្តល់ការគោរពយ៉ាងខ្លាំងដល់លោកអ្នកផ្ទាល់ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់របស់លោកអ្នក។ យើងធ្វើការទៅតាមគោលការណ៍ឯកជនភាពរបស់អូស្ត្រាលី។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបអំពីរបៀបនៃការការពារលោកអ្នក និងព័ត៌មានរបស់លោកអ្នក៖
ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
ដើម្បីការផ្តល់សេវាកម្មដ៏មានប្រសិទ្ធិភាពដល់លោកអ្នក Salisbury Counselling នឹងធ្វើការប្រមូល និងកត់ត្រាទុកនូវព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹងបញ្ហារបស់លោកអ្នកបច្ចុប្បន្ន។ យើងអាចប្រមូលយកនូវព័ត៌មានណាដែលចាំបាច់ក្នុងការផ្តល់នូវសេវាកម្មដែលមានប្រសិទ្ធិភាព និងមានទំនួលខុសត្រូវស្របទៅនឹងជំនួយដែលលោកអ្នកត្រូវការ។
ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
Salisbury Counselling នឹងប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងគោលបំណងដែលស្របតាមច្បាប់ រួមមានការគ្រប់គ្រងសេវាកម្ម ការត្រួតពិនិត្យលើការប្រើប្រាស់សេវាកម្ម និងការធ្វើសវនកម្មគ្លីនិក ឬក្នុងគោលបំណងអប់រំ (ដូចជាការបោះពុម្ពផ្សាយការសិក្សា)។
ការប្រើប្រាស់ព័ត៌មានសម្រាប់ការបង្រៀន និងការបណ្ដុះបណ្តាល
Salsibury Counselling ក៏មានការផ្តល់ការអប់រំទៅដល់សហគមន៍ដែរ។ យើងឲ្យតម្លៃទៅលើការរៀនសូត្រ និងការរីកចម្រើនល្អប្រសើរបន្តទៅមុខ។ នោះមានន័យថា យើងអាចនឹងប្រើប្រាស់ព័ត៌មានទាំងនោះសម្រាប់ការបណ្តុះបណ្តាល ការបង្រៀន ការអប់រំដល់សហគមន៍ និងក្នុងបំណដសវនកម្មផ្សេងៗ។ យើងក៏ត្រូវការឲ្យដៃគូរបស់យើងអាចប្រើប្រាស់បាននូវព័ត៌មានអនាមិកនៅក្នុងការបោះពុម្ពផ្សាយ និងការធ្វើបទបង្ហាញប្រកបដោយវិជ្ជាជីវៈរបស់យើង។ យើងខ្ញុំនឹងមិនប្រើប្រាស់ព័ត៌មានដែលកំណត់អត្តសញ្ញាណរបស់លោកអ្នកនៅទីសាធារណៈនោះទេ គឺយើងរក្សាអតិថិជនរបស់យើងអនាមិកជានិច្ច។
មតិអនាមិកទៅលើសេវាកម្មដល់អ្នកផ្តល់មូលនិធិ
តាមតម្រូវការ កម្មវិធីយើងខ្ញុំអាចទទួលបានការឧបត្ថម្ភពីអ្នកផ្តល់មូលនិធិ (អាចបានមកពីរដ្ឋាភិបាល អង្គការសប្បុរសធម៌ ឬពាណិជ្ជកម្ម). ជាផ្នែកមួយនៃការផ្តល់មូលនិធិ ពួកគាត់អាចនឹងតម្រូវឲ្យយើងផ្តល់នូវព័ត៌មានទូទៅរបស់អតិថិជនដែលបានប្រើប្រាស់សេវាកម្មយើងខ្ញុំ និងវាយតម្លៃពីអត្ថប្រយោជ៍នៃសេវាកម្មទាំងនេះ។ ស្ថាប័នមូលនិធិមិនអាចប្រើប្រាស់ព័ត៌មានលម្អិតដែលអាចកំណត់អត្តសញ្ញាណរបស់លោកអ្នកដូចជាឈ្មោះបាននោះទេនៅពេលដែលពួកគាត់ទទួលបានព័ត៌មានទូទៅ។ ជារួម គឺលោកអ្នកនឹងមិនអាចត្រូវបានគេកំណត់អត្តសញ្ញាណបានទេពេលរឿងនេះកើតឡើង។
ការរក្សាការសម្ងាត់នៅ Salisbury Counselling
Salisbury Counselling ប្តេជ្ញាលើការការពារការសម្ងាត់ទៅលើព័ត៌មានរបស់លោកអ្នកនៅក្នុងភ្នាក់ងាររបស់យើងខ្ញុំ។
ការកំណត់ទៅលើការរក្សាការសម្ងាត់
ចំពោះអតិថិជនអន្តរេជាតិ (នៅក្រៅពីប្រទេសអូស្ត្រាលី) ការកំណត់ទៅលើការរក្សាការសម្ងាត់នឹងមិនត្រូវបានអនុវត្តទេ។ ប្រសេនបើលោកអ្នករស់នៅក្នុងប្រទេសអូស្ត្រាលី ការរក្សាការសម្ងាត់នឹងគ្មានប្រសិទ្ធិភាពនៅក្នុងករណីមួយចំនួន។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនពីករណីទាំងនោះ៖
a. បុគ្គលិកអាចមានការបារម្ភពីសុវត្ថិភាពរបស់នរណាម្នាក់ សុវត្ថិភាពរបស់ទ្រព្យសម្បត្តិនរណាម្នាក់ ឬក៏ព័ត៌មានដែលទាក់ទងនឹងឧក្រិដ្ឋកម្មធំមួយ។ ប្រសិនបើមានករណីនេះកើតឡើង បុគ្គលិកអាចមានកាតព្វកិច្ចសីលធម៌ វិជ្ជាជីវៈ ឬអនុវត្តតាមច្បាប់ក្នុងការពង្រឹងសុវត្ថិភាពដោយបញ្ជូនព័ត៌មានទៅកាន់អង្គភាពពាក់ព័ន្ធ។
b. ច្បាប់គ្រួសារអូស្ត្រាលី (The Australian Family law Act) តម្រូវឲ្យបុគ្គលិកជូនដំណឹងដល់អាជ្ញាធរសុខុមាលភាពកុមារចំពោះករណីសមស្របណាមួយដែលទាក់ទងនឹងការសង្ស័យថាមានការរំលោភបំពាន ឬហានិភ័យនៃការរំលោភបំពានលើកុមារ។
c. ច្បាប់រដ្ឋនៃអូស្ត្រាលីខាងត្បូងបានតម្រូវឲ្យបុគ្គលិកជូនដំណឹងដល់អាជ្ញាធរសុខុមាលភាពកុមារប្រសិនបើមានករណីសមស្របណាមួយពាក់ព័ន្ធនឹងការរំលោភបំពាន ឬហានិភ័យនៃការរំលោភបំពានលើកុមារ។ បុគ្គលិកនឹងធ្វើតាមការណែនាំរបស់គោលការណ៍ចែករំលែកព័ត៌មានរបស់រដ្ឋាភិបាលអូស្ត្រាលិខាងត្បូង (South Australian Government Information Sharing Guidelines) ក្នុងការការពារផលប៉ះពាល់ដល់ការលូតលាស់កុមារ។
d. ចំពោះសេវាកម្មខ្លះ អ្នកអនុវត្តត្រូវជំនួយជាមេធាវីកុមារឯករាជ្យណាមួយ (ICL) ដែលត្រូវបានតែងតាំងក្រោមច្បាប់គ្រួសារ (the Family Law Act 1975) ដើម្បីជាតំណាងឲ្យកុមារក្នុងបញ្ហាច្បាប់គ្រួសារ។
e. Salisbury Counselling នឹងផ្តល់ព័ត៌មានលម្អិតរបស់អតិថិជនក្នុងករណីណាដែលជាតម្រូវការរបស់ច្បាប់ ឬទទួលបានការអនុញ្ញាតដោយច្បាប់។
ខ្ញុំបានយល់ដឹងថា Salisbury Counselling មានគោលការណ៍ឯកជនភាពដែលគ្រប់ដណ្តប់លើព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំយល់ដឹងអំពីការរក្សាការសម្ងាត់ និងការកំណត់របស់ការរក្សាការសម្ងាត់។ ខ្ញុំយល់ដឹងថាខ្ញុំអាចសួរសំណួរគ្រាក្រោយៗទៀតទាក់ទងនឹងគោលការណ៍ឯកជនភាព និងការរក្សាការសម្ងាត់។
ខ្ញុំបានដឹងថាទិន្នន័យអនាមិករបស់ខ្ញុំ (ឧទាហរណ៍៖ ព័ត៌មានដែលមិនមានលម្អិតពីអត្តសញ្ញាណ) នឹងត្រូវបានបញ្ជូនទៅឲ្យស្ថាប័នមូលនិធិតាមតែការតម្រូវនៅក្នុងកិច្ចសន្យា ហើយខ្ញុំយល៉ព្រមនឹងឲ្យកើតឡើង។
ខ្ញុំបានយល់ដឹងថាការប្រើtelehealth ឬវិធីទាក់ទងដទៃៗទៀតតាមអុីនធឺណេតជាមួយនឹង Salisbury Counselling នឹងអាចមានផលប៉ះពាល់បន្ថែមមួយចំនួនទៀត។
ខ្ញុំយល់ព្រមឲ្យ Salisbury Counselling ទាក់ទងនាពេលក្រោយទៀតដើម្បីចូលរួមក្នុងការតាមដាន ធ្វើការស្រាវជ្រាវ ឬចូលរួមក្នុងការវាយតម្លៃសកម្មភាពផ្សេងៗ។ ខ្ញុំបានដឹងថាខ្ញុំមានសិទ្ធិក្នុងការផ្លាស់ប្តូរគំនិតនេះគ្រប់ពេលវេលា។