SALISBURY
  • Home
  • About ME
  • Pricing
  • making a Referral
  • Contact
  • ភាសាខ្មែរ
    • ទំព័រដើម
    • អំពីយើង
    • តម្លៃសេវាកម្ម
    • ទាក់ទងពួកយើង
ខ្ញុំបាទ

វី វឌ្ឍនៈ

អ្នកប្រឹក្សាយោបល់ និង
​អ្នកដោះស្រាយសុខភាពផ្លូវចិត្ត អារម្មណ៍ និងស្មារតី

ចុះឈ្មោះស្របច្បាប់ទទួលស្គាល់ដោយសមាគមសុខភាពផ្លូវចិត្តនៃប្រទេសអូស្ត្រាលី

អត្តលេខថ្នាក់ជាតិនៃប្រទេសអូស្ត្រាលី៖ ​15406MACA
បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលក្នុងចំណោម១%​នៃទូទាំងពិភពលោក និង
​សាកលវិទ្យាល័យឯកទេសប្រឹក្សាយោបល់សុខភាពផ្លូវចិត្តឈានមុខគេនៃប្រទេសអូស្ត្រាលី
Picture
Picture
Picture

ឯកទេសជំនាញ

ការប៉ះទង្គិចផ្លូវចិត្ត (រឿងអតីតកាល)

តើលោកអ្នកចេះតែមានសុបិន្តអាក្រក់មែនទេ?
តើលោកអ្នកមិនអាចគេងលក់ស្រួល ហើយចេះតែគិតឃើញរឿងហេតុអតីតកាលមែនទេ?

ការញៀន (គ្រឿងញៀន និងគ្រឿងស្រវឹង) 

តើលោកអ្នកបានព្យាយាមបញ្ឈប់ខ្លួនឯងក្នុងការធ្វើរឿងទាំងនេះ ហើយវានៅតែមិនមានប្រសិទ្ធិភាពមែនទេ?

ការបាត់បង់ និងក្តីទុក្ខព្រួយ

តើលោកអ្នកមានអារម្មណ៍ថាពិបាកចិត្ត ខឹងសម្បា ធុញថប់ ភ័យរន្ធត់ សោកស្តាយ  អារម្មណ៍រំភើបហួស ឯការ សេវសាវ ឬ ក៏ស្ពឹកគ្រាំគ្រាក្នុងអារម្មណ៍ដែរ ឬ ទេ?

បញ្ហាទូទៅ

តើលោកអ្នកមានការផ្លាស់ប្តូរអារម្មណ៍ច្រើន? តើលោកអ្នកមានអារម្មណ៍ថាអ្វីៗគ្រប់បែបយ៉ាងដើរយឺត ហើយគួរឱ្យធុញទ្រាន់ដែរ ឬ ទេ?
​តើលោកអ្នកមានអារម្មណ៍ថាមានគេនិយាយដាក់ត្រចៀករហូត? តើអ្នកគិតថាបញ្ហាដែលអ្នកជួបប្រទះពិបាកនឹងដោះស្រាយមែនដែរឬទេ?

មានផ្តល់នូវការប្រឹក្សាយោបល់៖

  • ការប្រឹក្សាយោបល់លក្ខណៈបុគ្គល
  • ការប្រឹក្សាយោបល់បញ្ហាគូស្នេហ៍
  • ប្រឹក្សាយោបល់បញ្ហាគ្រួសារ
  • ការអប់រំជាក្រុម និងជាសហគមន៍
<
>
សេវាកម្មសម្រាប់ក្មេង យុវជន ក្មេងជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់
​

ការប្រឹក្សាយោបល់ជាលក្ខណៈបុគ្គលត្រួវបានរៀបចំឡើងពិសេសសម្រាប់តម្រូវការរបស់បុគ្គល នេះមានន័យថាសេវាកម្មមួយនេះអាចមានអត្ថប្រយោជន័ដល់ស្ទើរតែមនុស្សគ្រប់រូប។ តម្រូវការបច្ចុប្បន្នរបស់បុគ្គលម្នាក់នឹងត្រូវកំណត់បាននូវគម្រោងព្យាបាលមួយ ទោះបីជាអាចមានការកែប្រែក្នុងកំឡុងពេលនៃការព្យាបាលក៏ដោយ។

​មិនថាក្នុងគ្រាបច្ចុប្បន្នលោកអ្នកកំពុងតែប្រឈមមុខនឹងទុក្ខសោក ឬរបួសផ្លូវចិត្ត មានបន្ទុកផ្លូវចិត្ត ឬការមិនពេញចិត្តនឹងអាជីពការងារ ឬក៏គ្រាន់តែចង់ធ្ចើឲ្យមានភាពប្រសើរឡើងទាក់ទងទៅនឹងទស្សនៈទូទៅរបស់លោកអ្នក ការប្រឹក្សាយោបល់ជាលក្ខណៈបុគ្គលនឹងជួយផ្តល់ការព្យាបាលបាន។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងកំណត់បង្ហាញពីអត្តសញ្ញាណនៃទំលាប់អាកប្បកិរិយាមិនល្អដែលមិនដែលចាប់អារម្មណ័កន្លងមកឲ្យលោកអ្នកបានដឹង ដូច្នេះការប្រឹក្សាយោបល់ជាលក្ខណៈបុគ្គលនេះអាចជួយដល់ការរីកចម្រើនរបស់រូវអ្នកផ្ទាល់ផងដែរ។
សេវាកម្មសម្រាប់បញ្ហាទំនាក់ទំនង ការកសាងទំនុកចិត្តឡើងវិញរវាងគូស្នេហ៍ណាមួយ
​

យើងមានផ្តល់ជូនសេវាប្រឹក្សាយោបល់ឯកទេសទាក់ទងនឹងបញ្ហាផ្លូវភេទរបស់លោកអ្នកផ្ទាល់ និងគូស្នេហ៍របស់លោកអ្នក។ បញ្ហាមួយចំនួនអាចដោះស្រាយបានដែលក្នុងនោះរួមមានភាពខុសគ្នានៃកម្រិតតណ្ហាផ្លូវភេទ ឬការបាត់បង់តណ្ហាផ្លូវភេទ ភាពឈឺចាប់ពេលរួមភេទ អសមត្ថភាពក្នុងការសម្រេចបាននូវចំណុចកំពូល ឬមានឧបសគ្គក្នុងការឡើងរឹងនៃប្រដាប់ភេទ។ មុខងារផ្លូវភេទអាចមានការប៉ះពាល់ដោយជំងឺរ៉ាំរ៉ៃ ការវះកាត់ ពិការភាព វ័យចំណាស់ ការរំលោភផ្លូវភេទកុមារ និងបញ្ហាផ្សេងៗទៀត។ 

យើងខ្ញុំអាចជួយឲ្យគូស្នេហ៍យល់ដឹងពីទំនាក់ទំនងបច្ចុប្បន្នដែលពួកគាត់មាន និងយល់ដឹងពីអារម្មណ៍ដែលមានរវាងពួកគាត់ទាំងពីរ ការស្វែងយល់ឡើងវិញពីមួលហេតុដំបូងដែលទាក់ទាញពួកគាត់ឲ្យនៅជាមួយគ្នា ការស្វែងរកនូវអ្វីដែលពួកគាត់ចង់បានពីទំនាក់ទំនងពួកគាត់ និងពីការគិតពិចារណារវាងពួកគាត់ទាំងពីរ ការស្វែងយល់ពីវិធីដែលពួកគាត់ទាំងពីររួមចំណែកគ្នាក្នុងការកំណត់អត្តសញ្ញាណដែលមាននាពេលបច្ចុប្បន្ននេះ និងការស្វែងរកពីអ្វីដែលពួកគាត់មានគម្រោងនឹងធ្វើដើម្បីឲ្យទំនាក់ទំនងនេះអាចបន្តទៅមុខបាន។
​
យើងខ្ញុំមិនធ្វើការវិនិច្ឆ័យទៅលើថាអ្នកណាត្រូវ ឬខុសឡើយ យើងខ្ញុំក៏មិននិយាយប្រាប់អតិថិជនពីអ្វីដែលត្រូវធ្វើទេ ហើយយើងខ្ញុំក៏មិនព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគាត់បន្តរស់នៅជាមួយគ្នា ឬបែកគ្នាដែរ។
សេវាកម្មសម្រាប់បញ្ហារវាងសមាជិកគ្រួសារដែលជាប់ ឬមិនជាប់ពាក់ព័ន្ធ 
​

Salisbury Counselling រៀបចំឡើងដើម្បីជួយដល់សមាជិកគ្រួសារលោកអ្នកក្នុងការកសាងជំនឿទុកចិត្តគ្នា ការបើកចំហរវាងគ្នា និងការគោរពគ្នាទៅវិញទៅមក។ ការប្រឹក្សាយោបល់បញ្ហាគ្រួសារ គឺជាការព្យាបាលស្មុគស្មាញមួយ ប៉ុន្តែមានភស្តុតាងស្រាវជ្រាវបង្ហាញថាក្នុងចំណោមការព្យាបាលប្រឹក្សាផ្សេងៗ ការប្រឹក្សាយោបល់បញ្ហាគ្រួសារគីជាវិធីសាស្ត្រព្យាបាលដែលមានប្រសិទ្ធិភាពជាងគេបង្អស់នាពេលបច្ចុប្បន្ននេះ។

គ្រួសារអាចជា៖ គ្រួសារចម្រុះ គ្រួសារដែលមានសមាជិកច្រើន គ្រួសារដែលជាប់សាច់ឈាម ទំនាក់ទំនងអាពាពិពារហ៍ និងការរស់នៅជាមួយគ្នា ទំនាក់ទំនងរវាងគ្រួសារ និងកូនចិញ្ចឹម គ្រួសារដែលមានឪពុកម្តាយភេទដូចគ្នា គ្រួសារដែលមានឪពុកម្ដាយរស់នៅបែកគ្នា គ្រួសារដែលមានឪពុកម្ដាយទោល និងគ្រួសារដែលមានឪពុកម្តាយចុង។ 

គ្រួសារនីមួយៗអាចមានការរងផលប៉ះពាល់់យ៉ាងធ្ងន់ពីដំណើរផ្លាស់ប្តូរជីវិត និងរឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នងគ្រាអតីតកាល។ ទាំងនេះគឺជាបញ្ហាដែលជួបញឹកញ៉ាប់ពីអតិថិជនយើងខ្ញុំភាគច្រើនដែលត្រូវការការប្រឹក្សាយោបល់គ្រួសារ៖ បញ្ហាគ្រួសារចម្រុះ និងឪពុកម្ដាយចុង បញ្ហាវប្បធម៌ផ្សេងគ្នា ការបាត់បង់ជីវិតនៃសមាជិកគ្រួសារ បញ្ហាអារម្មណ៍ស្មាតី និងអាកាប្បកិរិយា បញ្ហាកុមារ និងមនុស្សវ័យជំទង់ បញ្ហាកំហុសក្នុងការប្រើប្រាស់របស់នៃសមាជិកគ្រួសារ បញ្ហាជម្លោះគ្រួសារ បញ្ហាអំពើហឹង្សាគ្រួសារ បញ្ហាតានតឹងហិរញ្ញវត្ថុ បញ្ហាជំងឺ និងពិការភាពនៅក្នុងគ្រួសារ បញ្ហាព្រួយបារម្ភឪពុកម្នាយ បញ្ហាការរស់នៅបែកគ្នា និងការដោះស្រាយការប៉ះទង្គិចផ្លូវចិត្តពីការលែងលះគ្នា។
សេវាកម្មសម្រាប់ការអប់រំដល់ក្រុម និងសហគមន៍ទៅលើប្រធានបទដែលពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាពសហគមន៍
​

ការប្រឹក្សាយោបល់ជាក្រុម គឺជាទម្រង់នៃការប្រឹក្សាយោបល់ដែលមានមនុស្សមួយក្រុមតូចជួបគ្នាយ៉ាងទៀងទាត់ក្នុងការនិយាយពិភាក្សាគ្នា និងស្វែងយល់ពីបញ្ហាផ្សេងៗជាមួយនឹងសមាជិកក្រុម និងប្រធានក្រុម។

​ការប្រឹក្សាយោបល់ជាក្រុមដំណើរការឡើងក្នុងបំណងផ្ដល់ជូនអតិថិជននូវកន្លែងមួយដែលមានភាពសុខស្រួល និងសុវត្ថិភាពសម្រាប់ឲ្យពួកគាត់អាចធ្វើការដោះស្រាយបញ្ហា និងកង្វល់ផ្លូវចិត្តបាន។ យើងខ្ញុំក៏អាចចេញទៅសហគមន៍ក្នុងការផ្តល់នូវវគ្គសិក្សាអប់រំដែលពាក់ព័ន្ធនឹងប្រធានបទសុខភាពផ្លូវចិត្ត និងសុខុមាលភាពសហគមន៍។
 

​បច្ចុប្បន្នមានទទួល ការប្រឹក្សាយោបល់ជួបមុខផ្ទាល់ ដែលមានសុវត្ថិភាពតាមដែលបានធ្វើបាន។

​បើមិនដូច្នោះទេ មាន ការប្រឹក្សាយោបល់អនឡាញ តាមអុីនធឺណេត។
ការប្រឹក្សាយោបល់ជួបមុខផ្ទាល់មានតែនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូងតែប៉ុណ្ណោះ

ទទួលអតិថិជនមកពីទូទាំង ប្រទេសអូស្ត្រាលី កម្ពុជា សហរដ្ឋអាមេរិច កាណាដា និង អន្តរជាតិ ​ 

តម្លៃចាប់ពី AUD$298

កក់ការណាត់ជួបជាមួយខ្ញុំឥឡួវនេះ

យោបល់និយាយដោយផ្ទាល់របស់អតិថិជន

អរគុណច្រើនវឌ្ឍនៈចំពោះអ្វីដែលបានចែករំលែក
ក.ន.
នៅពេលខ្លះខ្ញុំចង់មានអ្នកនិយាយជាមួយ សំខាន់ជាងគេគឺអ្នកដែលចេះនិយាយភាសាខ្មែរដូចជាលោកវឌ្ឍនៈអញ្ចឹង
ទ.ធ
ខ្ញុំនៅក្រៅប្រទេស តែសេវាកម្មដែលខ្ញុំទទួលបានគឺលើសពីអ្វីដែលខ្ញុំបានរំពឹងទុក
ថ.ដ
Picture
Picture
Picture
Picture
Picture

Date modified: 18 October 2024  I     ©2016-2024 Salisbury Counselling, All Rights Reserved     I     ABN: 19 876 284 916
Salisbury Counselling is a registered internal trademark of Men Wathnak Group  I  We would like to pay our respect to the Kaurna people, the traditional owner of the Adelaide region. 
Privacy Policy   I   Disclaimer   I   Cancellation and Refund Policy   ​​I   Mental Health Acknowledgment   I   Making a complaint   I   Client Registration
  • Home
  • About ME
  • Pricing
  • making a Referral
  • Contact
  • ភាសាខ្មែរ
    • ទំព័រដើម
    • អំពីយើង
    • តម្លៃសេវាកម្ម
    • ទាក់ទងពួកយើង